Archives: Article

ឆាប់នឹងស្តាប់ ក្រនឹងខឹង យឺតនឹងនិយាយ

ថ្ងៃទី ៦

អាន យ៉ាកុប ១:១៩-២១

ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សារព័ត៌​មាន​ម្នាក់​ ខ្ញុំ​ធ្វើ​ការ​ក្នុង​បរិយា​កាស​ដ៏​មមា​ញឹក និងធ្វើ​អ្វី​ៗ​លឿន​ៗ និង​ស្ថិត​ក្នុង​ភាព​តាន​តឹង​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​រក​ឃើញ​ថា ខ្ញុំ​មាន​ការ​អាក់​អន់​ចិត្ត​នឹង​ការងារ​របស់​ខ្ញុំ ដោយ​ត្អូញ​ត្អែរ​ជា​ញឹក​ញាប់​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ថា​ ការងារ​ពិបាក​ពេក​ហើយ ហើយ​មាន​អារម្មណ៍ជូរ​ចត់​ ចំពោះ​បន្ទុក​ការងារ​។​

ពេល​ណា​យើង​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​ និងមនុស្ស​ដែល​លំបាក យើង​ច្រើន​តែ​ប្រតិ​កម្ម​ទៅ​វិញ ដោយ​កំហឹង…

តើសេចក្តីល្បួងមកពីព្រះឬ?

ថ្ងៃទី៥

អាន យ៉ាកុប ១:១៦-១៨

ពីរ​សប្តាហ៍​បន្ទាប់​ពី​បុណ្យ​ណូអែល ខ្ញុំ​​បាន​បើក​មើល​លិខិត​មួយ​ច្បាប់​ ដោយ​ចិត្ត​រំភើប​រីក​រាយ ដែល​ផ្ញើ​មក​ពី​ម្ដាយ​របស់​ខ្ញុំ ហើយ​សើច​តិចៗម្នាក់​ឯង នៅ​ពេល​ខ្ញុំ​បាន​ឃើញ​ពាក្យ​អគុណ​ ដែល​បាន​សរសេរ​ដោយ​ដៃ នៅ​លើក្រដាស់​តូច​មួយ​សន្លឹក​នោះ។ គាត់​បាន​រំឭក​ខ្ញុំ អំពី​សារៈ​សំខាន់​នៃ​អាកប្ប​កិរិយា​ល្អ​ ​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ សំណេរ​របស់​គាត់​ គឺ​ជា​ការ​អរ​គុណ​ពិត​មែន ដូច​ជា​ការ​ក្រើន​រំឭក​ ឲ្យ​ខ្ញុំ​ផ្ញើ​សំបុត្រ​សម្រាប់​បុណ្យ​ណូអែល​ផង​ដែឬ។…

ធ្វើដូចម្តេច ឲ្យយើងអាចដឹងថា យើងមានជំនឿពិតប្រាកដ?

ថ្ងៃទី​៧

អាន យ៉ាកុប​​ ២:១៨-២៦

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​លាន់​មាត់​ថា “ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ពួក​គេ​បាន​ធ្វើ​អញ្ចឹ​ងដាក់​អ្នក​សោះ។ ពួក​គេ​ជា​គ្រីស្ទ​បរិស័ទ ​ពួក​គេ​គួរ​តែ​ដឹង​ច្បាស់​ នេះ​មិន​មែន​ជា​ទង្វើរ​ត្រឹម​ត្រូវ​ទេ។

ខ្ញុំ​បាន​ឮ​គេ​និយាយ​ជា​ញឹក​ញាប់​ថា​ ថា​គ្រីស្ទ​បរិស័ទ​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​ ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ចុះ​ ឬ​និយាយ​នូវ​ពាក្យ​អាក្រក់ៗ​ដាក់​ពួក​គេ។​​ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​រឿង​នេះ​ ហើយ​ក៏​ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ខ្លួន​ឯង​ផង​ដែរ។

លោកិយ​មាន​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មិន​ទាន់​ជឿ​ព្រះ​ ដូចនេះ គេ​មាន​ការ​រំពឹង​គិត​ដ៏​ខ្ពស់​ថា ​ថា គ្រីស្ទ​បរិស័ទ​គួរ​រស់​នៅ​…

ហេតុអ្វីបានជាត្រូវស៊ូទ្រាំ?

ថ្ងៃទី៤

ហេតុអ្វីបានជាត្រូវស៊ូទ្រាំ?

អាន យ៉ាកុប ១:១២

កាល​ពី​ពីរ​បី​ឆ្នាំ​មុន ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់ ដែល​រឿង​រ៉ាវ​របស់​គាត់​បាន​ប៉ះ​ពាល់​ចិត្ត និងបាន​បណ្តុះ​គំនិត​ខ្ញុំ។

គាត់​បាន​មក​ពី​គ្រួ​សារ​អ្នក​មាន​ស្តុក​ស្តុម្ភ​មួយ ជា​គ្រួសារ​មាន​ឥទ្ធិ​ពល​ដែល​មាន​ជំនឿ​ខុស​គ្នា។ នៅ​ពេល​ដែលគាត់​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ គាត់​បាន​ស្គាល់​ព្រះ​យេស៊ូវ ហើយ​បាន​ថ្វាយ​ជីវិត​របស់​គាត់ ដល់​ព្រះ​អង្គ។ ឪ​ពុក​ម្តាយ​របស់​គាត់​បាន​ជំទាស់​ដាច់​ខាត​ចំពោះ​ការ​នេះ ព្រម​ទាំង​ទាម​ទារ​ឲ្យ​គាត់​បោះ​បង់​ជំនឿ​ថ្មី​របស់​គាត់​ចោល ប៉ុន្តែ គាត់​បាន​បន្ត​ប្រកាន់​ខ្ជាប់ ទោះ​បី​ជា​ឪ​ពុក​ម្តាយ​របស់​គាត់​បាន​កាត់​កាល់​គាត់​ចេញ​ពី​មរតក​ក៏​ដោយ។ គាត់​នៅ​តែ​មាន​ក្តី​សង្ឃឹម​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​គាត់…

ក្រ តែមាននៅក្នុងព្រះ

ថ្ងៃទី៣

ក្រ តែ​មាន​នៅ​ក្នុងព្រះ

អាន យ៉ាកុប ១:-១១

ខ្ញុំ​បាន​ច្រើន​វ័យ​ធំ​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​ ដូច​នេះ មាន​ពេល​ជាច្រើន​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​ខ្ញុំ​ប្រាថ្នា​សូម​ឲ្យខ្ញុំ​មាន​ជាង​នេះ។ ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​មាន​ការ​ច្រណែន នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ទិញ​ឡាន​ថ្មី និង​ញ៉ាំ​អាហារ​នៅ​កន្លែង​ថ្លៃ​ៗ។ ខ្ញុំ​ដឹង​ថា​ មិត្ត​ភក្តិ​ទាំង​នោះ ជា​គ្រីស្ទ​បរិស័ទ​ដែល​មាន​ជំនឿ​ដ៏​ខ្ជាប់​ខ្ជួន​ ​តែ​ពេល​នោះ ខ្ញុំ​មិន​បាន​គិត​ដល់​រឿង​នេះ​ឡើយ​(ដូច្នេះ ខ្ញុំ​ចៀស​មិន​រួច នឹង​ការ​ចោទ​ប្រកាន់​ពួក​គេ​ថា​មាន​ភាព​សម្ភារៈ​និយម)។…

ស្វែងរកប្រាជ្ញា សម្រាប់ពេលជួបសេចក្តីល្បួងល្បង

ថ្ងៃទី២

ស្វែង​រក​ប្រា​ជ្ញា សម្រាប់​ពេល​ជួប​សេច​ក្តី​ល្បួង​ល្បង

អាន យ៉ាកុប ១:-

កាល​ពី​ខែ​តុ​លា​ ឆ្នាំមុន ខ្ញុំ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការ​ងារ ដោយ​គ្មាន​ការ​ព្រ​មាន​ទុក​មុន​ បន្ទាប់​ពី​បាន​ធ្វើ​ការ​ងារ​នៅ​ទីនោះ​រយៈ​ពេល​ប្រ​ហែល​២​ឆ្នាំ។ នៅ​ខែ​បន្ទាប់ ឳ​ពុក​មិត្ត​ស្រីរបស់ខ្ញុំ ដែល​គាត់​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ត្រូវ​ចូល​មន្ទីរ​ពេទ្យ។ រួច​ពីរ​ខែ​ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណ​ភាព។

ទោះ​បី​ជា​ខ្ញុំ​ខំ​រំឭក​ខ្លួន​ឯង​ជានិច្ច​ថា​ ខ្ញុំ​ត្រូវ​តែ​ទុក​ចិត្ត​ព្រះ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែចង់​សារភាព​ថា រយពេល​ប៉ុន្មាន​ខែ​នោះ…

អំណរក្នុងពេលមានទុក្ខលំបាក

ថ្ងៃ​ទី១

អំណរ​ក្នុង​ពេល​មាន​ទុក្ខ​លំបាក

អាន យ៉ាកុប ១:១-៤

សាក​ឧបមា​ថា អ្នក​ទើបតែ​បាន​ឆ្លង​ការ​ការលំបាក​មួយ​ហើយ​មួយទៀត ក្នុង​រយៈ​ពេល​ដ៏​យូរ​កន្លង​មក​នេះ។

អ្នក​ឆ្ងល់​ថា​ តើ​ហេតុ​អ្វី​ការ​ទាំង​នោះ ចេះ​តែ​ពិបាក​ឡើង​ៗ​អញ្ចឹង។ ហើយ​បន្ទាប់​មក នៅ​ពេល​ដែល​អ្នក​បាន​អង្គុយ​ក្បែរ​មិត្ត​ល្អ​ម្នាក់ ដើម្បី​ទទួល​ការ​លើក​ទឹក​ចិត្ត ​ គាត់​ក៏​បាន​និយាយ​ថា “អស្ចារ្យ! ល្អ​ហើយ​! អ្នក​គួរ​តែ​ចាត់ទុក​ខ្លួន​ឯង​ជា​មនុស្ស​មាន​ពរ​ណាស់!” តើ​ការ​បញ្ចេញ​មតិ​បែប​នោះ​សម​ដែរ​ទេ? តើ​អ្នក​គិត​ចង់​ស្តី​ឲ្យ​គាត់​ទេ​?…

តើជីវិតអ្នកបានសង់នៅលើថ្មដា ឬដីខ្សាច់?

តើ​ជីវិត​អ្នក​បាន​សង់​នៅ​លើ​ថ្ម​ដា ឬ​នៅ​លើ​ដី​ខ្សាច់? នេះ​ជា​សំណួរ ដែល​តម្រូវ​ឲ្យ​យើង​ជីក​ឲ្យ​ជ្រៅ ចូលទៅ​ក្នុង​គ្រឹះ​របស់​យើង ប៉ុន្តែ វា​នឹង​មាន​ឥទ្ធិ​ពល​ដ៏​អស្ចារ្យ​មក​លើ​របៀប​ដែល​យើង​ជម្នះ​ខ្យល់​ព្យុះ​នៃ​ជីវិត។ បទ​គម្ពីរ​ម៉ាថាយ ៧:២៤-២៩ បាន​ចែង​ថា អ្នក​ដែល​សង់​ជីវិត​ខ្លួន នៅ​លើ​ថ្ម​ដា គឺ​ជា​មនុស្ស​មាន​ប្រាជ្ញា។ គឺ​ជា​ជីវិត​ដែល​ដែល​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​តែ​ប៉ុណ្ណោះ ហើយ​បាន​សង់​ឡើង ដោយ​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះ​អង្គ។ ជីវិត​ដែល​សង់​នៅ​លើ​ដី​ខ្សាច់ គឺ​ជា​ជីវិត​ដែល​ស្វែង​រក​ក្តី​សុខ នៅ​ក្នុង​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត​ស្ថេរ ការ​ប្រឹក្សា​យោបល…

ព្រះបន្ទូលសន្យាទី ៣ ព្រះ​ទ្រង់​មិន​ទុក​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តែ​ឯង​នោះ​ទេ

ការ​រំខាន និង​ការ​បាត់​បង់ ដែល​បណ្តាល​មក​ពី​កូវីឌ ១៩ ហាក់​ដូច​ជា​គ្មាន​ភាព​ធូរ​ស្រាល​សោះ តែ​យើងអាច​បន្ថយ​ការ​ឈឺ​ចាប់ ដែល​យើង​កំពុង​មាន​ក្នុង​ពេល​នេះ ដោយ​ដឹង​ថា ព្រះ​អង្គ​មិន​ទុក​ឲ្យ​យើង​នៅ​ឯកោ​ឡើយ។​

ចូរ​យើង​ពិចារ​ណា អំពី​អ្នក​ដែលព្រះទ្រង់បានប្រើ ដើម្បី​ជួយ​យើង សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​មាន​បញ្ហា​ប្រឈម និង​ពិបាក​លើសធម្មតា(ហេព្រើរ ១៣:១-២)។ មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​មិន​ល្អ​ឥត​ខ្ចោះ​ទេ តែ​យើង​អាច​គិត​ថា ព្រះ​ទ្រង់​បាន​ប្រើ​ពួក​គេ​ជា​ឧបករណ៍ នៃ​ព្រះ​គុណ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ…

ព្រះបន្ទូលសន្យាទី ២ ផែន​ការ​ដែល​ព្រះ​មាន​សម្រាប់​អ្នក ជា​ផែន​ការ​ដែល​ល្អ​បំផុត​ជា​និច្ច

យើង​អាច​មាន​ការ​បាក់​ទឹក​ចិត្ត ពេល​ដែល​ព្រះ​ទ្រង់​មិន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ឬ​ហាក់​ដូច​ជា​ស្ងាត់​ស្ងៀម ចំពោះ​ការ​ទូល​សូម​របស់​យើង។ ពេល​ណា​យើង​អធិស្ឋាន​ ដោយ​ចិត្ត​ឆេះ​ឆួល សូម​អ្វី​មួយ ហើយ​ព្រះ​អង្គ​ហាក់​ដូច​ជា​បង្ខាំង​របស់​នោះ​ពី​យើង ប៉ុន្តែ យើង​ច្រើន​តែ​អាច​ក្រឡេក​មក​ក្រោយ ហើយ​មើល​ឃើញ​ប្រាជ្ញា និង​ការពារ​របស់​ព្រះ តាម​រយៈ​រឿង​នោះ។

យើង​ប្រហែល​ជា​បាន​អធិស្ឋាន​សូម​ព្រះ​អង្គ​​បញ្ឈប់​ការ​រាត​ដ្បាត​នៃ​ជំងឺ​កូវីឌ​១៩ ហើយ​សូម​ឲ្យ​យើង​វិលត្រឡប់​ទៅ​រក​ការរស់​នៅ​ធម្មតា​វិញ តែ​ព្រះ​អង្គ​មិន​ទាន់​បាន​ឆ្លើយ​តប​ចំពោះ​ការ​ទូល​សូម​នេះ​ទេ។ ចុះ​បើសិន​ជា​រឿង​នេះ​ជា​ឱកាស​មួយ​ទៀត ដែល​ព្រះ​អង្គ​កំពុង​ប្រើ ដើម្បី​ធ្វើ​ការ​ក្នុង​ជីវិត​យើង ដើម្បី​ជាប្រយោជន៍​យើង​(រ៉ូម…